ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កម្មវិធីការទទួលស្គាល់សមាជិកសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ចាម ចំនួន៣៤៥នាក់


: 2018-06-02 17:21:24

ខេត្តកំពង់ចាម៖ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំព់ចាម បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធី​ប្រកាស​ទទួលស្គាល់ សមាជិកសហភាព​សហពន្ធ័យុវជនកម្ពុជា​ខេត្តកំពង់ចាម ចំនួន៣៤៥នាក់ មកពីមន្ទីរ​អប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនខេត្តកំពង់ចាម ដែលបានដឹកនាំបង្កើន​នូវសមា​ជិកភាព​របស់ខ្លួន ជាបន្តបន្ទាប់ ជាពិសេសនាថ្ងៃនេះ យើងកំពុងនឹងរៀបចំពិធីប្រកាសទទួលស្គាល់​សមាជិក​​ថ្មី ស.ស.យ.ក បន្ថែមសរុបចំនួន ៣៤៥ នាក់។ ​ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការចូលរួមជាសមាជិកនៃ ស.ស.យ.ក គឺត្រូវគោរពឱ្យបាន នូវលក្ខិន្តិកៈ គោលបំណង និងគោលការណ៍​ទាំង​​ឡាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ម្យ៉ាងទៀត ស.ស.យ.ក គឺជាអង្គការមហាជន ឯករាជ្យ​ភាពមិនចំណុះឱ្យ ស្ថាប័ន អង្គភាព ណាមួយឡើយ ហើយក៏គ្មានប្រាក់ឧបត្ថម្ភសម្រាប់សមាជិកទាំងយ គឺសមាជិកទាំងអស់ ធ្វើការងារដោយស្ម័គ្រចិត្ត ដើម្បីបម្រើជាគុណប្រយោជន៍ជូនសង្គមជាតិ ដោយមិន​រើសអើង ពូជសាសន៍ សាសនា និន្នាការនយោបាយឡើយ។

ឯកឧត្តម គួច ចំរើន បានបន្តទៀតថា ជានិច្ចជាការឯកឧត្តម ពិតជាមានមោទនភាពណាស់​ចំពោះ​សកម្មភាពទាំងឡាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ជា​ពិសេសគឺព្រឹត្តការណ៍ការអង្គរសង្គ្រាន្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិជាច្រើនមកចូលរួមក្នុង​ព្រឹត្តការណ៍​នេះ។ ឯកឧត្តមអភិបាល ពិតជាមានមោទនភាពចំពោះឯកឧត្តមប្រធាន ហ៊ុន​ ម៉ានី ដែលត្រូវបាន​អន្តរ​ជាតិជានិច្ចជាកាល បានទទួលនូវគ្រប់សកម្មភាពដឹកនាំរបស់ឯកឧត្តម រហូតត្រូវបានមិត្តភ័ក្ភបរទេស​ប្រគល់​ពាន់រង្វាន់ និងគ្រឿងឥស្សរិយសជូនជាបន្តបន្ទាប់។

ជាមួយគ្នា​នេះ ឯកឧត្តមអភិបាល បានថ្លែងថា ២០ឆ្នាំ នៃសន្តិភាព (១៩៩៨-២០១៨) ក្រោមការ​ដឹក​នាំរបស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ​ឱ្យដំណើរការអភិវឌ្ឍន៍សង្គម​ជាតិ ​​លើគ្រប់​វិស័យបន្ត​រីកចម្រើនក្នុងសន្ទុះដ៏ខ្លាំងក្លា រហូតដល់មានការ​ទទួល​ស្គាល់​ពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសថ្មីៗនេះ វេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានទទួលស្គាល់ជាផ្លូវការនូវតួនាទី របស់សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី ជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលបង្ហាញឱ្យឃើញពីការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបន្តទៀត ដំណើរការលទ្ធប្រជាធិបតេយ្យ​នៅកម្ពុជាកំពុងឈាន​ជាមុខជានិច្ច និងកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាល​ទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចូលរួមចំនួន២០ គណបក្ស ហើយឯកឧត្តអភិបាលខេត្ត ក៏សំណូមពរឱ្យសមាជិក សសយក ទាំងអស់ចូលរួមដាក់ពាក្យ ចូលរួមអង្កេតការក្នុងការបោះឆ្នោតនេះឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យដឹងថាតើដំណើរការនៃការបោះឆ្នោត​នេះ​មានសេរីភាព តម្លាភាពយ៉ាងណា?

ជាចុងបញ្ចប់ ឯកឧត្តមអភិបាល បានសំណូមពរឱ្យ សមាជិក សសយក ទាំងអស់ចូលរួមក្នុងការតាមដាន​ចលនាប្រលងប្រណាំង ឃុំសង្កាត់បម្រើសេវាល្អ ឱ្យបានគ្រប់ៗគ្នាថានូវមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បី​រដ្ឋបាលខេត្តធ្វើការកែលម្អ និងសុំចូលរួមប្រឆាំងជាមួយ សត្រូវពីររបស់រដ្ឋបាលខេត្ត គឺ គ្រោះថ្នាក់ចរាចរ និងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

 


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ