ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការ ដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១,៣៧២ ម៉ែត្រ ស្ថិតនៅភូមិច្បារអំពៅ នៅឃុំច្បារ​អំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម


: 2018-06-05 19:11:22

រសៀលថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមិថុនា ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកការ ដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១,៣៧២ ម៉ែត្រ ស្ថិតនៅភូមិច្បារអំពៅ នៅឃុំច្បារ​អំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ គម្រោងកាត់​បន្ថយ​ភាពក្រីក្រ និងអភិវឌ្ឍន៏កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ និងដៃគូអភិវឌ្ឍន៍ទាំង​អស់​បាន ធ្វើឱ្យគម្រោង ស្ថាបនាផ្លូវនេះលេចចេញជារូបរាងឡើង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល​ខេត្ត សូមអោយប្រជាពលរដ្ឋ មានការអាធ្យាស្រ័យ និងយោគយល់ ចំពោះផលប៉ះពាល់​ទាំងឡាយ​ដែល​អាចកើតឡើយជាយថាហេតុ ក្នុង អំឡុងពេលស្ថាបនាផ្លូវបេតុងនេះ ហើយចំពោះក្រុមហ៊ុន​ដែល​ទទួលការស្ថាបនានេះ ត្រូវអនុវត្តឱ្យបាន ត្រឹមត្រូវ និងមានទំនូលខុសខ្ពស់​ទៅតាមកិច្ចសន្យា​ដែលក្រុមហ៊ុនបានចុះហត្ថលេខា រួមជាមួយការមាន​ទំនាក់​ទំនងល្អ ជាមួយប្រជាពលរដ្ឋ​ពេល​ដំណើរ​ការអនុវត្តការស្ថាបនា។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបន្តទៀតថា ការបើកការដ្ឋានស្ថាបនាផ្លូវនាថ្ងៃនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេតតេជោ​នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអន្តរជាតិទទួលស្គាល់ជាបន្តបន្ទាប់។ រីឯលទ្ធិ​ប្រជា​​ធិបតេយ្យនៅកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច ជាពិសេសដំណើរការបោះឆ្នោត​ជ្រើស​រើសតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទៅតាមការ​កំណត់ ដោយមានគណបក្សនយោបាយចូលរួមចំនួន២០។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សុំអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រឆាំងនឹង​សត្រូវទាំង​ពីររបស់រដ្ឋបាលខេត្ត គឺបញ្ហាគ្រោះថ្នាក់ចរាចរ និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យ​បានសកម្ម និងជាប្រចាំ។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ