​​កិច្ច​ប្រជុំផ្សព្វផ្សាយ ផែនការការពារសន្ថិសុខសុវត្តិភាពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីជួបសំណេះ​សំណាល ជាមួយកម្មករ-កម្មការីនីក្នុងខេត្តកំពង់ចាម


: 2018-06-05 19:29:39

នៅរសៀល​ថ្ងៃអង្គារ​ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៨ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម​ បាន​ដឹក​នាំ​​កិច្ច​ប្រជុំផ្សព្វផ្សាយ ផែនការការពារសន្ថិសុខសុវត្តិភាពជូន សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក្នុងពិធីជួបសំណេះ​សំណាល ជាមួយកម្មករ-កម្មការីនីក្នុងខេត្តកំពង់ចាម ដែល​នឹងប្រារព្ធ​នៅព្រឹក​ថ្ងៃពុធ​ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ២០១៨ ឃុំ​ខ្នុរ​ដំបង​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។ 

 


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ