ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ កម្មករ កម្មការនី ជាង ២ម៉ឺននាក់នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


: 2018-06-06 10:57:37

នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចុះ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយ កម្មករ កម្មការនី ប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់​ចាម​។ រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកពីស្រុកជើងព្រៃចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមាន​អ្នក​វិនិយោគមកពីប្រទេសចិនចំនួន៦ កាណាដាចំនួន១ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាស​ទាំង​៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ផលិតស្បែកជើងចំនួន៥ ផលិតស្រោមដៃ​ចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ​ត្រូវ​បាន​​នាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

 

 


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ