ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករបោស​សំអាត ក្នុងក្រុងកំពង់ចាម ។


: 2018-04-13 10:55:27

កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ បោស​សំអាត ក្នុងក្រុងកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ ថ្លែងអំណរគុណចំពោះបងប្អូន​កម្មករ​បោស​សំអាត​ទីក្រុងកំពង់ចាម ទាំងអស់ ដែលពេលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ជួយសំអាតទីក្រុងរបស់យើង ដោយមិនខ្លាចនឿយហត់ ដើម្បីអោយមានសោភ័ណ្ឌភាពកាន់តែស្រស់ស្អាត។


ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន​ក៏បានជំរុញឱ្យបងប្អូនកម្មកររបស់យើងទាំងអស់​បង្កើនការសំអាត​បន្ថែមទៀតនៅទីសារធារណៈ ឱ្យកាន់តែប្រសើរឡើងពិសេស​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ខែ្មរយើងនា​ពេលខាងមុខនេះ។ ឯកឧត្តមអភិបាលបានបន្តទៀតថា ទីក្រុងរបស់យើងកន្លងមកបានទទួល បានពានរង្វាន់ថ្នាក់ជាតិ ទីក្រុងស្អាត រំដួល៣ទង ដែលនេះជាមុខមាត់ថ្មីមួយរបស់ខេត្តកំពង់ចាម ដែលកើតចេញពី​ការចូលរួមចំណែករបស់បងប្អូនកម្មករទាំងអសង់គ្នា អាស្រ័យហេតុនេះ យើងទាំងអស់គ្នាត្រូវបន្ត និងអនុវត្តន៍ការថែរក្សាអនាម័យ បរិស្ថាន ទីក្រុងរបស់យើងអោយទទួលបាន រំដួល៣ទង នាឆ្នាំបន្តបន្ទាប់។

នាឱកាសនេះ ឯកឧត្តម គួច ចំរើន បានជូនពរបងប្អូនកម្មករទាំងអស់អោយមានសុខសុភមង្គល វិបុលសុខ និងសុខភាពល្អបរិបូណ៍ និងបានឧបត្ថម្ភថវិកាជូនកម្មករ៦៥នាក់ ដោយម្នាក់ៗទទួលបានប្រាក់៥ម៉ឺនរៀល ។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ