នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជួប​សំណេះសំណាលជាមួយកម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី


: 2018-04-14 09:32:39

នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជួប​សំណេះសំណាល ជាមួយកម្មករប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ិនទ្រី ចំនួន២៣នាក់ រួមទាំងអញ្ជើញ​ពួក​គាត់ពិសារ​អាហារពេលព្រឹក និងជូនថវិកាចំនួន៥ម៉ឺនរៀលក្នុង១នាក់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណនូវការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ របស់បងប្អូនកម្មករ ប្រមូលសម្រាមរបស់ក្រុមហ៊ុនស៊ីនទ្រី ហើយឯកឧត្តមក៏សង្ឃឹមនឹងជឿជាក់ថា បងប្អូននឹងនូវតែខិតខំប្រឹងប្រែងធ្វើការបន្តទៀត ដើម្បីបរិស្ថាន និងសោភ័ណភាពទីក្រុងកំពង់ចាមរបស់យើង។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ