ឯកឧត្ដម អ៊ុន ចាន់ដាចុះពិនិត្យស្ថានភាព និងជួយបូមទឹកដាក់ស្រែជូនដល់ប្រជាពលរដ្ឋនៅឃុំ សំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម


: 2019-07-03 12:46:06

នាព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពស្រូវរដូវវស្សា និងអន្តរាគមន៍បូមទឹកដាក់ស្រែជូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយភាពរាំងស្ងួត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា ផ្ទៃដីបង្កបង្កើនផល ស្រូវរបស់ប្រជាកសិករ នៅឃុំសំពងជ័យ បានទទួលរងប៉ះពាល់ ដោយគ្រោះរាំងស្ងួត ៖
-ភូមិកុមារផ្ទៃដីសរុប ៤៨០ហត ខ្វះខាតទឹក ២២៥ហត ផ្ទៃដីជាប់ប្រឡាយ ៤០ហត
-ភូមិដូនតោ ផ្ទៃដីកសិកម្មសរុប ៣៣៨ហតខូចខាត ៨០ហត ផ្ទៃដីជាប់ប្រឡាយ ៥៥ហិតា
-ភូមិសណ្ដែក ផ្ទៃដីកសិកម្ម ៦៦២ហត ខ្វះខាតទឹក ២១៥ហត ជាប់ប្រឡាយ ៣០ហត សរុបផ្ទៃដី ទាំង ៣ភូមិ មានចំនួន ១.៤៧៧ហត ប៉ះពាល់ផ្ទៃដី ៥២០ហត និងផ្ទៃដីដែលត្រូវសង្គ្រោះមានចំនួន ១២៥ហត ។
យោងតាមការពនិត្យស្ថានភាពជាក់ស្ដែង ស្រូវត្រូវសង្គ្រោះ ១២៥ហត នោះ គឺអាចស្ដារឡើងវិញហើយ ព្រោះថា ខណៈដែលជំនាញកំពុងចុះអន្តរាគមន៍នោះ ក៏មានភ្លៀងបង្អុល មកជាមួយដែរ ៕


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ