នារសៀលថ្ងៃអាទិត្យ ២រោច ខែចែត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមសង្ក្រាន្ត នៅវត្តភ្នំហាន់ជ័យគីរី ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

: 2018-04-17 08:47:51

នាឱកាសនោះនេះ ឯកឧត្ដមអភិបាល និងលោកជំទាវ ក៏បានអញ្ជើញដាក់កម្រងផ្កាបូជាព្រះពុទ្ធបដិមា ។ ទស្សនាល្បែងចោលឈូង រាំលេងកំសាន្តជាមួយក្មួយៗយុវជន និងយាយៗ ព្រមទាំង ចូលរួមលេងល្បែង គោះត្រដោក 
ក៏ដូចជាអញ្ជើញទស្សនា ការលេងល្បែងវាយក្អម ការល្បែងឡើងសសរខ្លាញ់ និងល្បែងទាញព្រ័ត្រ ។ បន្ទាប់មក ក៏បានអញ្ជើញចូលរួម សូត្រមន្តស្វាធ្យាយជ័យន្តោ និងស្រង់ព្រះពុទ្ធបដិមាករ ផងដែរ ៕

អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ