ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


: 2018-04-30 10:17:49

ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម លូ គីមឈន់ អគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ​ចុះ​ជួយស្រុកស្រីសន្ធរបានចូលរួមពិធីសំណេះសំណាល និងបំពាក់ គ្រឿងឥស្សរិយយស​មេ​ដាយ​ការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំនួន​១៤០ នាក់។

ជាបឋមឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូល រួមអបអរសាទរ ចំពោះបងប្អូនអតីតយុទ្ធជនស្រុកស្រីសន្ធរទាំងអស់ ដែលទទួលបាន នូវមេដាយ​ការពារជាតិពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នាឱកាសនេះ ដែលនេះសបញ្ជាក់ឱ្យឃើញពីការដឹងគុណ​ចំពោះ​គម្រូវីរភាពរបស់ អតីតយុទ្ធជនកម្ពុជា ដែលបាន​ពលីបូជាឈាមស្រស់ សាច់ស្រស់ ដើម្បី​​បុព្វ​ហេតុជាតិមាតុភូមិ ក្នុងការរួមចំណែកកសាងនូវសុខសន្តិភាព ដល់ប្រទេស​ជាតិរហូតបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្ត​ទុក្ខដាក់​យ៉ាង​​ខ្លាំង ចំពោះ​ជីវភាព​រស់នៅរបស់អតីតយុទ្ធជន ដោយផ្តោតសំខាន់លើរបប​សន្តិ​សុខ​សង្គមប្រចាំខែ ដែល​កម្រិត​ទាបបំផុត ៤៨០,០០០៛  ដែលគិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ និងគោល​នយោបាយ​គាំពារសង្គមផ្សេងៗទៀត ដូចជាការព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃតាមបណ្តាល​មន្ទីរពេទ្យ​រដ្ឋ។ លើសពីនេះទៅទៀត ឯកឧត្តម​អភិបាល​បាន​បន្ថែមទៀតថា យោងតាមអនុសាសន៍​សម្តេច​តេជោនាយករដ្ឋមន្ត្រី ក្នុងពិធី​រំលឹក​​ខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ២០១៦ កន្លងមក រដ្ឋបាលខេត្តកំពង់ចាម មន្ទីរសង្គមកិច្ច និងមន្ទីរសុខាភិបាល នឹងរៀបចំ​ផ្តល់​ឤទិភាព​ដល់គ្រួសារអតីតយុទ្ធជនទទួលបាននូវសេវាពិនិត្យ និងព្យាបាល​ជំងឺ​ដោយ​ឥតបង់ប្រាក់។

ក្រោយពិធីសំណេះសំណាលរួម ឯកឧត្តមអភិបាល បានបំពាក់មេដាយ​ជូនអតីត​យុទ្ធ​ជន​​ចំនួន ១២៩នាក់ មេដាយប្រាក់ ៣៨គ្រឿង មេដាយសំរិទ្ធ ៩១គ្រឿង និង​បាន​នាំយក​​អំណោយ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម លូ គឹមឈន់ ជូនសមាជិកអតីតយុទ្ធជន​ចំនួន ១២៩ នាក់ ក្នុងម្នាក់ៗថវិកា ៥០,០០០៛។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ