អបអរសារពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡសំងួត និងឃ្លាំងស្តុកស្រូវកម្ពុជា-កូរ៉េ ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម


: 2018-05-10 16:23:53

ព្រឹកថ្ងៃព្រហស្បត៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបាន អញ្ជើញចូលរួមក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឡសំងួត និងឃ្លាំងស្តុកស្រូវកម្ពុជា-កូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងឯកឧត្តម OH NAK YOUNG ឯកអគ្គរដ្ឋទូត​សាធារណៈ​រដ្ឋកូរ៉េ​ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្រុកបាធាយ ខេត្តកំពង់ចាម។

 


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ