វិវាទដីធ្លីជិត៥ឆ្នាំ រវាងពូ និងក្មួយ នៅស្រុកកងមាស ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈនយោបាយឈ្នះឈ្នះ
នៅសាលាស្រុកកងមាស នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ដោយបានការចាត់តាំងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរាំរ៉ៃអស់ជាច្រើនឆ្នាំ មួយកន្លែង រវាងពូ និងក្មួយបង្កើតទំហំ ៩៦ ម *៩៤ ម ស្ថិតនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ដោយមានការចូលរួមពីសំណាក់ លោកអភិបាលស្រុក មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំងពីរភាគី។
ជាលទ្ធផល÷ ភាគគីទាំងពីរបានព្រមព្រៀងគ្នាទទួលយកតាមការដោះស្រាយរបស់គណៈកម្មការ ដោយក្តីអំណរ និងបានព្រមព្រៀងគ្នាធ្វើការចាប់ឆ្នោតដើម្បីទទួលយកលទ្ធផលតាមការជាក់ស្តែង។
/06_Kang Meas/2020_06_26_Activity/11photo_2020_06_26_11_12_27.jpg)
/06_Kang Meas/2020_06_26_Activity/1photo_2020_06_26_11_12_26.jpg)
/06_Kang Meas/2020_06_26_Activity/2photo_2020_06_26_11_12_25.jpg)
/06_Kang Meas/2020_06_26_Activity/3photo_2020_06_26_11_12_30.jpg)
/06_Kang Meas/2020_06_26_Activity/4photo_2020_06_26_11_12_26_2_.jpg)
/06_Kang Meas/2020_06_26_Activity/5photo_2020_06_26_11_12_31_2_.jpg)
/06_Kang Meas/2020_06_26_Activity/6photo_2020_06_26_11_12_31.jpg)
អត្ថបទ ៖ អាន ដែត