ឯកឧត្តម ហាន​ កុសល អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្ដីពីការអប់រំភាពជាអ្នកដឹកនាំនៅតាមខេត្តគោលដៅ


: 2020-07-10 18:53:17

នៅថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្ដីពីការអប់រំភាពជាអ្នកដឹកនាំនៅតាមខេត្តគោលដៅ វគ្គបណ្ដុះបណ្ដាលនេះមានចំនួន ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម បានអញ្ជើញមានប្រសាសន៍បិទវគ្គបណ្ដុះបណ្ដាលនឹងមតិផ្ដាំផ្ញើមួយចំនួនដល់អង្គពិធី៖

១)មុខតំណែងតូចទាបមិនមែនជារឿងខ្មាស់អៀននោះទេ អ្នកដែលត្រូវខ្មាស់អៀនគឺជាអ្នកដែលមានតំណែងខ្ពស់តែគ្មានសមត្ថភាព

២) បរាជ័យ គឺការចាប់ផ្ដើមនៃភាពជោគជ័យ

៣) ជោគជ័យទាមទាអោយយើងខិតខំប្រឹងប្រែងធ្វើការងារ ការប្ដេជ្ញាចិត្ត លះបង់ពេលវេលាធ្វើការងារដោយយកចិត្តទុកដាក់និងមានទំនួលខុសត្រូវ

៤) មានសមត្ថភាពខ្ពស់ប្រសើជាងមានមុខតំណែងខ្ពស់

សមាសភាពចូលរួមក្នុងកម្មវិធីមានចំនួន ២៣នាក់ លោក លោកស្រី អភិបាលរងស្រុក មន្ទីរ អង្កការដៃគូ អង្កភាពជុំវិញខេត្ត ដែលពាក់ព័ន្ធ៕


អត្ថបទ ៖ អាន ដែត