នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បាននាំយកនូវ ទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃ គង់នៅវត្ត ជ័យគិរីហៅវត្តភ្នំហាន់ជ័យ និងវត្តមុនីរតនៈ ហៅវត្តក្រូចសេីច ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ឯកឧត្តម បានប្រគេនវត្ត រួមមាន៖ អង្ករ ១០០គីឡូ សាដក ៤ ទៀនវស្សា ១គូ ទឹកសុទ្ធ ៤កេស ទឹកក្រូច ៤កេស មី ៣កេស ត្រីខ ២យួរ នំប៉ាវ ១៥០នំ និង គ្រឿងឧបភោគបរិភោគក្រៀមៗ ចំនួន ២កេស ប្រេងម៉ាស៊ូត ១២០លីត្រ បច្ច័យកសាង និងបច្ច័យបួន ទាំង២វត្តចំនួន : ២.៨០០.០០០រៀល បច្ច័យបង្សុកូល ២វត្តចំនួន ៧៤៥.០០០ រៀល និងឧបត្តម្ភប្រជាការពារចំនួន ១០នាក់ ថវិកា ១០០.០០០រៀល សរុបចំនួន ៥.៦៥៥.០០០រៀល៕
អត្ថបទ ៖ អាន ដែត