ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ ពិភាក្សា លើការស្នើសុំចុះបញ្ជីប្លង់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមួយកន្លែង ស្ថិតនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ


: 2020-07-13 17:44:23

នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ ពិភាក្សា លើការស្នើសុំចុះបញ្ជីប្លង់ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមួយកន្លែង ស្ថិតនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ លើទំហំផ្ទៃដី ៧១,៨១២ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។

ក្រោយកិច្ចប្រជុំពិគ្រោះ ពិភាក្សា ឯកឧត្តមប្រធានគណកម្មការ លោកបានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថាដីនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្នុងការគ្រប់គ្រង របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕


អត្ថបទ ៖ អាន ដែត