នៅព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលដំបូងខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម មាស សារឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការនៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងយុទ្ធនាការដោះស្រាយសំណុំរឿងដែលកកស្ទះនៅសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនទៀត។
អង្គប្រជុំបានផ្តោតសំខាន់លើ៖
-បញ្ហាអនុវត្តដីកា
-ការបញ្ជូនដីកា
-ការធ្វើកោសល្យវិច្ច័យ
-ការទំនាក់ទំនងរកមេធាវី
-ការចេញសាលក្រម និងសាលដីកា
-ការលើកពេលសវនាការដែលត្រូវគ្រប់អង្គភាពបន្តសហការអនុវត្តឲ្យកាន់តែល្អថែមទៀត។
បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅពន្ធនាគារខេត្តកំពង់ចាម និងបានជម្រុញឲ្យព្រះរាជអាជ្ញា ចុះពិនិត្យ និងធ្វើកំណត់ហេតុជនជាប់ឃុំយ៉ាងហោច១ខែម្តង។
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/1photo_2020_07_14_10_19_41.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/2photo_2020_07_14_10_19_41_3_.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/3photo_2020_07_14_10_19_44.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/4photo_2020_07_14_10_19_47_2_.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/5photo_2020_07_14_10_19_47_3_.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/5photo_2020_07_14_10_19_47_3_.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/7photo_2020_07_14_10_19_48.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/8photo_2020_07_14_10_19_50_2_.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/9photo_2020_07_14_10_19_50.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/10photo_2020_07_14_10_19_52.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/11photo_2020_07_14_10_19_53.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/12photo_2020_07_14_10_19_55.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/13photo_2020_07_14_10_19_56.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/14photo_2020_07_14_10_19_57.jpg)
/Deputy Governors/H.E Heng Vanny/Month07/2020_07_14_Activity/15photo_2020_07_14_10_20_00.jpg)
អត្ថបទ ៖ អាន ដែត