ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ សពឧបាសក ញាណ ជ័យ


: 2020-07-14 20:14:35

នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់០៧ថ្ងៃ សពឧបាសក ញាណ ជ័យ ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៨១ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕


អត្ថបទ ៖ អាន ដែត