ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អញ្ចើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី ការបញ្ជូលគម្រោងសេវាសង្គមទៅក្នុងផែនការយុទ្ធសាស្រ្តថវិកានិងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីខេត្ត


: 2020-07-15 20:38:39

នៅថ្ងៃពុធ១០រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី ការបញ្ជូលគម្រោងសេវាសង្គមទៅក្នុងផែនការយុទ្ធសាស្រ្តថវិកានិងគម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីខេត្ត នៅសណ្ឋាគារភ្នំប្រុស ក្រោមអធិបតីភាព ឯកឧត្ដម តាន់ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

សមាសភាពចូលរួម មានប្រមាណជាង ១០០ នាក់ រួមមានក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ អភិបាលរងទទួលបនុ្ទកសេវាសង្គម រាជធានីខេត្តគោលដៅទាំង៧ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ចាម ព្រះសីហនុ បាត់ដំបង សៀមរាប ក្រចេះ ខេត្តរតនគីរី និងប្រធាន គ.ក.ស.ក៕


អត្ថបទ ៖ អាន ដែត