ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយរបស់សាលាគណខេត្ត និងសាលាអនុគណក្រុងស្រុកទាំង១០របស់ខេត្តកំពង់ចាម


: 2020-07-16 20:37:43

នៅរសៀលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយរបស់សាលាគណខេត្ត និងសាលាអនុគណក្រុងស្រុកទាំង១០របស់ខេត្តកំពង់ចាម ដែលដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្តកំពង់ចាម យកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ ក្នុងកម្មវិធីនោះក៏មានការនិមន្តចូលរួមពីមន្ត្រីសង្ឃខេត្ត មន្ត្រីសង្ឃក្រុង-ស្រុក និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម អភិបាលខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះនាគមុនីព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃគ្រប់អង្គ និងបានចាត់ទុកថា នេះជាព្រះកាយវិការដ៏គំរូ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងនាំយកអំណោយនេះប្រើប្រាស់ក្នុងបុព្វហេតុនៃកិច្ចការមនុស្សធម៌នៅក្នុងខេត្ត និងជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានាក្នុងខេត្តកំពង់ចាម។

អំណោយរបស់សាលាគណខេត្ត និងសាលាអនុគណក្រុងស្រុករួមមាន៖

-អង្ករចំនួន ៥.៥០០គីឡូ

-ប្រឡុងចំនួន ១០០

-ថវិកា ៦.០០០.០០០រៀល


អត្ថបទ ៖ អាន ដែត