ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូងសម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គទី៤


: 2020-07-20 19:45:36

នៅថ្ងៃចន្ទ១៥រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០  ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូងសម្រាប់គម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គទី៤ អនុគម្រោង ប្រពន្ធ័លូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូរំដោះទឹកភ្លៀងក្នុងក្រុងកំពង់ចាម។ ក្នុងឳកាសនោះ ឯកឧត្តម បានមានប្រសាសន៍បើកនូវកិច្ចប្រជុំនិងមានអនុសាសន៍មួយចំនួនដាក់ជូនអង្គពិធី

១.ការសិក្សាអំពីគម្រោងត្រូវគិតពីអនាគត កូនចៅជំនាន់ក្រោយ
២.រាល់ការអភិវឌ្ឍន៍ត្រូវគិតពីផល់ប៉ះពាល់បរិស្ថាន និងប្រជាពល់រដ្ឋ គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល
៣.ស្នើអោយគម្រោងគិតគូបន្ថែមទៀតទៅលើបច្ចេកទេសសាងសង់

សមាសភាពចូលរួម ប្រមាណជា ២៣ នាក់ រួមមាន លោក លោកស្រី អភិបាលរងក្រុងកំពង់ចាម មន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ នាយករងរដ្ឋបាលខេត្ត អង្កការដៃគូ និងអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ៕


អត្ថបទ ៖ អាន ដែត