ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម


: 2020-07-28 20:42:31

អតីត ព្រះ រាជអាជ្ញារង  នៃ អយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួស លោក ច្រឹង ខ្មៅ  ដែលត្រូវ ផ្ទេរ ទៅ កាន់ ជា ព្រះរាជអាជ្ញា  នៃ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ  ដែលបានធ្វើឡើង នារសៀល ថ្ងៃ ទី ២៨  ខែកក្កដា   ឆ្នាំ២០២០ នៅសាលា ដំបូង ខេត្ត កំពង់ចាម  ក្រោម វត្តមាន ឯកឧត្ដម កេីត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង ប្រតិភូ អមដំណើរ  ដោយមានការ អញ្ជើញ ចូលរួម ពី  ឯកឧត្តម ខ្លូត ផន  ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និង ថ្នាក់ដឹកនាំ កងកម្លាំង មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត ។

បន្ទាប់ពីពិធីប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនោះ   ឯកឧត្តម  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំដែងការកោតសរសើរចំពោះលោក  ច្រឹង ខ្មៅ  ដែល ត្រូវ ដូរទៅកាន់តំណែងថ្មី ដោយកន្លងមក បេី ទោះបីជាមាន រយៈពេល ខ្លី ក៏ ពិត មែន  តែ លោកបានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត  ក៏ បាន ទទួល ស្វាគមន៍ ចំពោះ  លោក  វង្ស ប៊ុនវិសុទ្ធ  ដែល ត្រូវ បាន ប្រកាសចូលកាន់ មុខតំណែង ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយសង្ឃឹមថា លោក ព្រះរាជអាជ្ញា ថ្មី នឹងចូលរួមសហការយ៉ាងល្អជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរ ពាក់ព័ន្ធ  អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម ។ 

ជាមួយគ្នា នោះ  ឯកឧត្តម កេីក រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានធ្វើការណែនាំ ដល់មន្ត្រី នៃ ក្រសួងយុត្តិធម៌  ជាពិសេស លោក  វង្ស  ប៊ុនវិសុទ្ធ  ដែល ទើប តែ ទទួល ការ តែងតាំង ថ្មី  ជា ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម  ត្រូវ ខិតខំធ្វើការអនុវត្តតួនាទី ភារកិច្ច របស់ ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យច្បាប់ និងយុតិ្តធម៌ឲ្យកាន់តែមានភាពល្អប្រសើរទ្បើង និងសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋលើវិស័យយុតិ្តធម៌  ។ ជាពិសេស ត្រូវ រួម សហការ គ្នា  ដេីម្បី ធ្វើ ការ ដោះស្រាយបញ្ហាសំណុំរឿងកកស្ទះ តាមគោលនយោបាយរបស់រដ្ឋាភិបាល  ក៏ដូចជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ៕


អត្ថបទ ៖ អាន ដែត