ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការចម្រុះ ចុះពិនិត្យវាយតម្លៃការដាក់ទុកវិនិយោគ និងធ្វើអាជីវកម្ម ភាស៊ីចំណតរថយន្ត និងកន្លែងកំសាន្ត នៅរម្មណីយដ្ឋានទឹកឆា


: 2020-07-30 15:55:05

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការចម្រុះ ចុះពិនិត្យវាយតម្លៃការដាក់ទុកវិនិយោគ និងធ្វើអាជីវកម្ម ភាស៊ីចំណតរថយន្ត និងកន្លែងកំសាន្ត នៅរម្មណីយដ្ឋានទឹកឆា ស្ថិតនៅឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានការអញ្ជើញ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ ស្រុកចំការលើ អាជ្ញាធរឃុំ មន្ត្រីពាក់ព័ន្ធ និងតំណាងម្ចាស់វិនិយោគ៕


អត្ថបទ ៖ អាន ដែត