នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះ ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយ កម្មករ កម្មការនី ប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកពីស្រុកជើងព្រៃចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៦ កាណាដាចំនួន១ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ផលិតស្បែកជើងចំនួន៥ ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
អត្ថបទ ៖ Administrator