ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងលោកជំទាវ​ និងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ចូលរួមពិធីដាំដេីមក្ងោកនៅជុំវិញបរិវេណវត្តនគរបាជ័យក្រៅ​


: 2020-08-02 17:59:49

នៅព្រឹកថ្ងៃទី​២​ ខែសីហា​ ឆ្នាំ​២០២០​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងលោកជំទាវ​ និងឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ចូលរួមពិធីដាំដេីមក្ងោកនៅជុំវិញបរិវេណវត្តនគរបាជ័យក្រៅ​ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ដោយមានការនិមន្ត​ ចូលរួមពីមន្ត្រីសង្ឃ​ មន្ត្រីរាជការ​ យុវជន​ សសយក​ កងកម្លាំងទាំងបីប្រភេទ​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីននាក់​ ។

សូមបញ្ជាក់ផងដែរថា​ ដេីមក្ងោក​ប្រមាណជាង៣០០ដេីម​នឹងត្រូវដាំអមតាមសងខាងផ្លូវបេតុងដែលព័ន្ធជុំវិញរមណីយដ្ឋានវត្តនគរបាជ័យ​ ស្រុកកំពង់សៀម​៕


អត្ថបទ ៖ អាន ដែត