ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំគរ ស្រុកព្រៃឈរ បានចូលរួមកម្មវិធីកាន់បិណ្ឌទី៩ នៅទីអារមវត្តជោតនារាមគរ


: 2020-09-12 16:53:43

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំគរ ស្រុកព្រៃឈរ បានដឹកនាំក្រុមការងារចុះជួយឃុំគរ ស្រុកព្រៃឈរ ចូលរួមកម្មវិធីកាន់បិណ្ឌទី៩ ជាមួយក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការនៅក្នុងមូលដ្ឋានឃុំគរ នៅទីអារមវត្តជោតនារាមគរ ដោយបានប្រគេនទេយ្យទាន និងបច្ច័យ ដូចខាងក្រោម៖

- អង្ករ ចំនួន ៥០គីឡូ

- សាដក ចំនួន ៤

-ផ្លែឈើ ចំនួន ១កន្ត្រក់

- មី ចំនួន ៩ កេស

- ត្រីខ ចំនួន ៤ យួរ

- ទឹកក្រូច ចំនួន ៤ កេស

- ទឹកសុទ្ធ ចំនួន ៤ កេស

- ទឹកត្រី ចំនួន ៤ យួរ

- ទឹកស៊ីអ៉ីវ ចំនួន ៤យួរ

- សាប៊ូ ចំនួន ៧៥ដុំ

- ថ្នាំលាបសើស្បែក ចំនួន ៧៥ប្រអប់

- កៅអៀក ចំនួន ៧៥កព្ចាប់

- បច្ច័យប្រគេនព្រះសង្ឃ ចំនួន ២២០,០០០រៀល

- បច្ច័យកសាង ចំនួន ១,០០០,០០០រៀល

- បច្ច័យរាប់បាត្រ ចំនួន ៦០០,០០០រៀល

- ឧបត្ថម្ភក្រុមប្រឹក្សាឃុំ ចំណាយថវិកា ចំនួន១៥០,០០០រៀល

- ឧបត្ថម្ភជូនប៉ូលីស និងប្រជាការពារ ចំណាយថវិកាចំនួន ៩០០,០០០រៀល

- ចែកទានជូនយាយជី តាជី និងតាអាចារ្យ ចំណាយថវិកាចំនួន ១,០០០,០០០រៀល

- ឧបត្ថម្ភជូនមណ្ឌលសុខភាព ចុះណាយថវិកាចំនួន ១០០,០០០រៀល

- ឧបត្ថម្ភជូន គ្រួសាររបស់សមាជិកក្រុមប្រឹក្សាឃុំ ដែលមានជំងឺចំណាយថវិកាចំនួន ១០០,០០០រៀល

សរុបថវិកាចំណាយចំនួន ៥,១៩០,០០០រៀល។


អត្ថបទ ៖ អាន ដែត