ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ)


: 2020-09-12 16:57:38

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ) ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រីរាជការព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តជ័យគីរី (វត្តភ្នំហាន់ជ័យ)៕


អត្ថបទ ៖ អាន ដែត