ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ "ក.ប.ប." និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីកាន់បិណ្ឌ១០ នៅទីអារាមវត្តព្រះធាតុដៃបួន


: 2020-09-12 20:30:16

នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ "ក.ប.ប." និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃវៀន បានដឹកនាំក្រុមការងារ នាំយកថវិកាឧបត្ថម្ភដល់ស្រ្តីឆ្លងទន្លេ ចំនួន ០៩ នាក់ គ្រួសារមរណៈភាពចំនួន ០៥ នាក់ និងបានចូលរួមក្នុងពិធីកាន់បិណ្ឌ១០ ជាមួយក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការនៅក្នុងមូលដ្ឋានឃុំជ្រៃវៀន នៅទីអារាមវត្តព្រះធាតុដៃបួន ដោយបានប្រគេនទេយ្យទាន បច្ច័យ និងថវិកា ដូចខាងក្រោម៖

១- ស្រ្តីឆ្លងទន្លេ ០៩ នាក់ ចំណាយថវិកាអស់ ៩០០,០០០ រៀល

២- មរណ:ភាព ០៥ នាក់ ចំណាយថវិកាអស់ ៥០០,០០០ រៀល

៣- ទេយ្យទាន

- អង្ករ ចំនួន ៥០ គីឡូក្រាម

- សាដក ចំនួន ៤

- ផ្លែឈើ ចំនួន ១ កន្រ្តក

- មី ចំនួន ៦ កេស

- ត្រីខកំប៉ុង ចំនួន ៤ យួរ

- ទឹកក្រូច ចំនួន ៤ កេស

- ទឹកសុទ្ធ ចំនួន ៤ កេស

- ទឹកត្រី ចំនួន ៤ យួរ

- ទឹកស៊ីអ៉ីវ ចំនួន ៤ យួរ

សរុបចំណាយទេយ្យទាន ចំណាយថវិកាអស់ចំនួន ១,១៨០,០០០ រៀល ព្រមទាំងសាប៊ូដុំ ចំនួន ២០ ដុំ កៅអៀកចំនួន ២០ កញ្ចប់ និងថ្នាំលាបសើរស្បែកចំនួន ២០ ប្រអប់

៤- បច្ច័យប្រគេនព្រះសង្ឃ ចំនួន ២២០,០០០ រៀល

៥- បច្ច័យកសាង ចំនួន ៥០០,០០០ រៀល

៦- បច្ច័យរាប់បាត្រ ចំនួន ៣០០,០០០ រៀល

៧- ឧបត្ថម្ភក្រុមប្រឹក្សាឃុំ ចំណាយថវិកា ចំនួន ២៨០,០០០ រៀល ព្រមទាំងសាប៊ូដុំ ចំនួន ១៣ ដុំ កៅអៀកចំនួន ១៣ កញ្ចប់ និងថ្នាំលាបសើរស្បែកចំនួន ១៣ ប្រអប់

៨- ឧបត្ថម្ភជូនប៉ូលីស និងប្រជាការពារ ចំណាយថវិកាចំនួន ១៧០,០០០ រៀល

៩- ចែកទានជូនយាយជី តាជី និងតាអាចារ្យ ចំណាយថវិកាចំនួន ៧៩០,០០០ រៀល

សរុបថវិកាចំណាយអស់ចំនួន ៤,៨៤០,០០០ រៀល។


អត្ថបទ ៖ អាន ដែត