ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំគណ:កម្មការចម្រុះរបស់ខេត្ត ប្រជុំដោះស្រាយទំនាស់តូបផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ


: 2020-09-15 20:39:36

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាឃុំព្រែកដំបូក ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំគណ:កម្មការចម្រុះរបស់ខេត្ត ប្រជុំដោះស្រាយទំនាស់តូបផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក ឃុំ និងសមាជិកគណៈកម្មការចម្រុះរបស់ខេត្ត។

ឯកឧត្ដម បានដឹកនាំប្រជុំសម្របសម្រួល និងប្រមូលព័ត៌មាន ជាមួយអាជីវករផ្សារ ចំនួន២៥នាក់ ដែលមានតូប ចំនួន២១តូប។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា គណៈកម្មាធិការចម្រុះរបស់ខេត្ត បានជួបដោះស្រាយជាមួយអាជីវករ បានចំនួន ០៣លើក មានអាជីវករចំនួន ៦៣នាក់៕


អត្ថបទ ៖ អាន ដែត