ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ


: 2020-10-14 21:10:02

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព ឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកំពង់ចាម កោះកុង ព្រះសីហនុ កំពត កែប តាកែវ ក្រចេះ និងមណ្ឌលគិរី៕


អត្ថបទ ៖ អាន ដែត