លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី «ការចែករំលែកបទពិសោធន៍ និងពង្រឹងការសហការរវាងជនបង្គោលមូលដ្ឋាន និងអង្គការសង្គមស៊ីវិលលើវិស័យសិទ្ធិការងាររបស់ពលករចំណាកស្រុក»


: 2020-10-14 21:21:11

នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី «ការចែករំលែកបទពិសោធន៍ និងពង្រឹងការសហការរវាងជនបង្គោលមូលដ្ឋាន និងអង្គការសង្គមស៊ីវិលលើវិស័យសិទ្ធិការងាររបស់ពលករចំណាកស្រុក» ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរ-អង្គភាពាក់ព័ន្ធ ជនបង្គោលមកពីខេត្តសៀមរាប និងខេត្តកំពង់ចាម តំណាងអង្គការសង្គមស៊ីវិល សរុបចំនួន ៣៩នាក់ ស្រី១៥នាក់៕


អត្ថបទ ៖ អាន ដែត