ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយអធិករណ៍សាសនា នៅក្នុងសហគមន៍ខ្មែរ-ឥស្លាម ភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស


: 2020-10-14 21:28:47

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយអធិករណ៍សាសនា នៅក្នុងសហគមន៍ខ្មែរ-ឥស្លាម ភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ក្នុងការបោះឆ្នោតជ្រើសរើសក្នុងការបោះឆ្នោតជ្រើសរើសគណៈកម្មការមហាកឹម ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរស្រុកកងមាស លោកនាយករដ្ឋបាល ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ថ្នាក់ដឹកនាំគណៈឥស្លាមខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្រោមកិច្ចសម្រុះសម្រួលដោះស្រាយ ប្រកបដោយភាពប៉ិនប្រសប់របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានដោះស្រាយ និងសម្របសម្រួលការខ្វែងគំនិតគ្នាទទួលបានលទ្ធផលជោគជ័យ ដោយគូភាគីខ្វែងគំនិតគ្នាបានងាកមកចាប់ដៃសាមគ្គី និងឯកភាពគ្នា ប្រកបសុខដុមនីយកម្មសាសនា ក្រោមដំបូលសុខសន្តិភាព៕


អត្ថបទ ៖ អាន ដែត