ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងស្រុក និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដែលមកពីស្រុកបាធាយ ចំការលើ ស្រីសន្ធរ និងស្រុកកងមាស


: 2020-11-18 09:24:53

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងស្រុក និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ដែលមកពីរដ្ឋបាលស្រុកបាធាយ ចំការលើ ស្រីសន្ធរ និងស្រុកកងមាស ចំនួន ៨៣នាក់ ស្រី៣១ នាក់។

គួរបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលមានរយៈពេលចំនួន ២ថ្ងៃ និងផ្តោតលើមេរៀន៖

-ទិដ្ឋភាពទូទៅកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនៅកម្ពុជា

-រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចការិយាល័យ និងអង្គភាព

-មុខងារ និងធនធាន

-ការទំនាក់ទំនង និងខ្សែគណនេយ្យភាព

-របៀបរបបធ្វើការងាររបស់រដ្ឋបាលក្រុងស្រុក


អត្ថបទ ៖ អាន ដែត