ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម


: 2020-11-18 20:29:11

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងលោក លោកស្រីម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ដែលមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម៕


អត្ថបទ ៖ អាន ដែត