ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ចំនួន១០លានរៀល ទៅប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត


: 2020-05-08 20:28:28

ថ្ងៃសុក្រ ទី ៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ក្រុង ស្រុកមួយចំនួន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ចំនួន១០លានរៀល ទៅប្រគេនដល់សាមណេរ ហ៊ុន ម៉ាណែត គង់នៅវត្តអម្ពរវ័ន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំដែលបួសមុខភ្លើងជូនជីដូន ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានអនិច្ចកម្ម កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ៕


អត្ថបទ ៖ អ៊ឹង ទី