ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិកោះប្រាក់ក្រោម ឃុំកោះទន្ទឹម ស្រុកកំពង់សៀម


: 2020-11-19 21:03:00

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិកោះប្រាក់ក្រោម ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងប្រជាពលរដ្ឋ។ បន្ទាប់ពីកិច្ចប្រជុំឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងដីទំនាស់ផងដែរ៕


អត្ថបទ ៖ អាន ដែត