ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងត្រីមាសទី៤ ឆ្នាំ២០២០


: 2020-11-20 21:55:27

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងត្រីមាសទី៤ ឆ្នាំ២០២០។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីអភិបាលរងអភិបាលក្រុង-ស្រុក មន្ទី-អង្កភាពជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។

ក្នុងឱកាសនោះឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានថ្លែងថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជាទទួលបានជោគជ័យគួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ ហើយសមិទ្ធិផលនេះបញ្ជាក់ថា កម្ពុជាយើងមានឱកាសចាប់ផ្ដើមបង្កើតប្រព័ន្ធការងារដ៏ចំាបាច់មួយដើម្បីការលុបបំបាត់ជំងឺនេះជាដំណាក់កាលៗ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។

ឯកឧត្តមក៏បានបន្ដទៀតថា ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា។ ពេលនេះមានយើងមានយុទ្ធសាស្ដ្រ មួយដែលត្រូវបានរំពឹងទុកថា នឹងជំរុញឲ្យយើងឆ្ពោះទៅរក ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ ណាស់ ដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ត្រូវធ្វើជាម្ចាស់ ក្នុងភាពជាអ្នកដឹកនាំ និងអនុវត្ដសកម្មភាព លើយុទ្ធសាស្ដ្រថ្នាក់ជាតិ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដែលនាំឲ្យមានលទ្ធផល ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងឈាន ឆ្ពោះទៅសម្រេចនូវគោលដៅថ្នាក់ជាតិ៕


អត្ថបទ ៖ អាន ដែត