ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន


: 2020-11-20 22:23:15

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការពិនិត្យសម្រេចទីតាំងទីលានកប់សំរាមក្រុងកំពង់ចាមនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤។ កិច្ចប្រជុំក៏មានកាអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញផងដែរ។


អត្ថបទ ៖ អាន ដែត