នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំកោះរកា ស្រុកកំពង់សៀម ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខត្ត លោកអភិបាលរងស្រុកកំពង់សៀម រួមជាមួយអាជ្ញាធរឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
អត្ថបទ ៖ អាន ដែត