រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ចំនួន០១ខ្នង កម្ពស់ ០៣ជាន់


: 2021-01-12 21:09:49

នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ និងសម្ពោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ចំនួន០១ខ្នង កម្ពស់ ០៣ជាន់ ស្មើនឹង១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិ ហោ ណាំហុង-បូរី ហោ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។ កម្មវិធីនេះប្រារព្ធធ្វើនៅមុខវិទ្យាល័យអប់រំពិសេសកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម- លោកជំទាវ តំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ទាំង២៥ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប៕


អត្ថបទ ៖ អាន ដែត