ឯកឧត្តម កៅ សុខអាន អភិបាលរង អមដំណើរឯកឧត្តម អូស្មាន ហាស្សន់ ទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅភូមិទួលពោធិ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់


: 2021-01-14 21:38:23

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរឯកឧត្តម អូស្មាន ហាស្សន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅភូមិទួលពោធិ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូល និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

គួរបញ្ជាក់ថា៖ អំណោយក្នុង១គ្រួសារទទួលបាន ៖ អង្ករ២០ គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ ៤កំប៉ុង មី ១០ កញ្ចប់ សាប៊ូលុជ ៤ដុំ សាបលាងចាន ១ដប និងអំបិល ១ គីឡូក្រាម៕


អត្ថបទ ៖ អាន ដែត