នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការលទ្ធកម្ម មន្ត្រីបច្ចេកទេស និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពចំនួន០៤គម្រោង៖
១.ជួសជុលផ្លូវបេតុងអារមេប្រវែង២ ៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ភូមិតាសរ ឃុំស្រង៉ែ រហូតដល់វត្តមេមាំង ឃុំល្វា ស្រុកព្រៃឈរ។
២.ជួសជុលផ្លូវបេតុងអារមេប្រវែង២ ៦៤០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ភូមិល្វា រហូតដល់ភូមិគោកទ្រាកើត ឃុំល្វា ស្រុកព្រៃឈរ។
៣.ជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែង២ ២០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងលូភ្លោះមុខបីមានទ្វារទឹកមុខកាត់១ម៉ែត្រប្រវែង១១ម៉ែត្រមួយកន្លែង លូភ្លោះមុខកាត់១ម៉ែត្រ ប្រវែង១១ម៉ែត្រមួយកន្លែង និងលូទោលមុខកាត់១ម៉ែត្រ ប្រវែង១១ម៉ែត្រមួយកន្លែង ចាប់ពីទំនប់ទឹកឆា រហូតដល់ក្បាលទឹក ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ។
៤.ជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែង១ ០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងលូប្រអប់ដោះទឹកមុខកាត់០,៦ម៉ែត្រ គុណ០,៦ម៉ែត្រ ប្រវែង៤០០ម៉ែត្រ ចាប់ពីទំនប់ទឹកឆា រហូតដល់ក្បាលទឹក ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ៕
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/1_137283533_881173199317679_6457.jpg)
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/2_137294315_881173265984339_2250.jpg)
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/3_139027937_881173235984342_2551.jpg)
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/4_138308671_881173399317659_6551.jpg)
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/5_137087774_881173365984329_2175.jpg)
/Deputy Governors/H.EOmPhoeunKunvuth/Year2021/Month01/2021_01_15_Activity/6_138761952_881173309317668_2385.jpg)
អត្ថបទ ៖ អាន ដែត