ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី សាប៊ីន យ៉ៅគ្គ នាយិកាអង្គការផេកកម្ពុជា និងជាប្រធានគម្រោងសហគ្រិននារីសកម្ម


: 2021-02-17 21:06:50

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី សាប៊ីន យ៉ៅគ្គ នាយិកាអង្គការផេកកម្ពុជា និងជាប្រធានគម្រោងសហគ្រិននារីសកម្ម។ ក្នុងជំនួបពិភាក្សានោះក៏មានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។

បន្ទាប់ពីបទបង្ហាញអំពីគម្រោងសហគ្រិននារីសកម្ម អង្គការផេក ដែលគ្រោងនឹងអនុវត្តនៅក្នុងខេត្តកំពង់ចាម លោកស្រី សាប៊ីន យ៉ៅគ្គ នាយិកាអង្គការផេកកម្ពុជា បានបង្ហាញគោរពស្នើសុំឯកឧត្តមអភិបាលខេត្តដើម្បីជួយគាំទ្រដល់គម្រោងគម្រោងសហគ្រិននារីសកម្ម ដែលអនុវត្តនៅក្នុងទឹកដីខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់អង្គការផេកកម្ពុជា ដែលបានជ្រើសរើសខេត្តកកំពង់ចាម ក្នុងការអនុវត្តគម្រោងសហគ្រិននារីសកម្ម ដែលនឹងជួយផ្តល់ចំណេះដឹង ជំនាញ និងឧបករណ៍ចាំបាច់មួយចំនួន ដើម្បីសម្រេចបានជោគជ័យក្នុងទីផ្សារការងារ និងអាជីវកម្ម សម្រាប់ស្ត្រី និងយុវជន និងចូលរួមលើកកម្ពស់ការចូលរួមរបស់ស្រី្ត និងយុវជនក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត អនុញ្ញាតឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការជាមួយដែគូរអភិវឌ្ឍន៍ ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសយុវជនយើងទទួលបាននូវចំណេះជំនាញបន្ថែម សម្រាប់យកទៅអនុវត្តក្នុងការងារ និងអាជីវកម្មរបស់ខ្លួននៅលើទីផ្សារ៕


អត្ថបទ ៖ អាន ដែត