ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមលិខិតបញ្ជាក់ (VSTP) ឆ្នាំ២០១៩-២០២០ នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ


: 2021-02-17 21:23:38

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមលិខិតបញ្ជាក់ (VSTP) ឆ្នាំ២០១៩-២០២០ នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕


អត្ថបទ ៖ អាន ដែត