ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពី "វឌ្ឍនភាពការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រុមប្រឹក្សាខេត្ត"


: 2021-02-17 21:37:43

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យរបាយការណ៍ស្តីពី "វឌ្ឍនភាពការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រុមប្រឹក្សាខេត្ត " ដើម្បីត្រៀមលក្ខណ:ចូលរួមក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណ:រដ្ឋមន្រ្តី នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជំនាញរួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕


អត្ថបទ ៖ អាន ដែត