លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការិយាល័យអង្គការ ផេកកម្ពុជា ប្រចាំខេត្តកំពង់ចាម និងសម្ពោធបើកគម្រោងសហគ្រិននារីសកម្ម នៅក្នុងខេត្តកំពង់ចាម


: 2021-02-18 17:07:55

នារសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបើកការិយាល័យអង្គការ ផេកកម្ពុជា ប្រចាំខេត្តកំពង់ចាម និងសម្ពោធបើកគម្រោងសហគ្រិននារីសកម្ម នៅក្នុងខេត្តកំពង់ចាម។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយិកាអង្គការផេកកម្ពុជា និងតំណាងដៃគូអភិវឌ្ឍនៅក្នុងខេត្តកំពង់ចាមជាច្រើនរូបទៀត៕


អត្ថបទ ៖ អាន ដែត