ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនពន្ធនាគារថ្មី របស់ខេត្តកំពង់ចាម


: 2021-03-10 20:19:18

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងនាំអំណោយការពារជម្ងឺកូវីដ ១៩ ផ្ដល់ជូនពន្ធនាគារថ្មី របស់ខេត្តកំពង់ចាមដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បានណែនាំដល់ លោកប្រធានពន្ធនាគារខេត្ត ឲ្យបន្តយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បី បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់មន្ត្រីអនុរក្សពន្ធនាគារ និងការនាំចូលការចម្លង ដល់ពិរុទ្ធជន នៅក្នុងពន្ធនាគារ ផងដែរ ។ ក្រៅពីនោះ លោកប្រធានពន្ធនាគារ ត្រូវណែនាំដល់មន្ត្រីអនុរក្សពន្ធនាគារ និងអប់រំដល់ពិរុទ្ធជន ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី បង្ការការចម្លងជម្ងឺកូវីដ-១៩ ។

ក្នុងឱកាស នៃការចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំចូលនូវសម្ភារៈ ដើម្បីការពារទប់ស្កាត់ការចម្លងកូវីដ-១៩ រួមមានម៉ាស ចំនួន ២.០០០ម៉ាស និងអាល់កុល ចំនួន ៣០០លីត្រ ជូនដល់អង្គភាពពន្ធនាគារខេត្ត ទុកសម្រាប់ប្រើប្រាស់ ផងដែរ ។

ជាមួយគ្នាដែរ លោកឧត្តម​អគារនុរក្ស​ថ្នាក់​លេខ ២​ ហ៊ុន​ ខី​ ប្រធានពន្ធធនាគារ ខេត្តកំពង់ចាមបានថ្លែងអំណរគុណ ដល់​ ឯកឧត្តម​ អភិបាលខេត្តកំពង់ចាម​ ដែលបានគិតគូរពីសុខទុក្ខមន្ត្រី​ជាពិសេស​ ពិរុទ្ធជនទាំងអស់ ដើម្បី ការពារ​ ការឆ្លងរីករាលដាលជម្ងឺកូវីដ​ ១៩​ ខណៈ​ពិភពលោក​កំពុងមានព្រួយបារម្ភខ្លាំង​នោះ ។ លោកប្រធាន​ពន្ធធនាគារ​ បានសន្យាថា នឹងនាំយកម៉ាស់​ និងទឹកអាល់កុលទាំងនេះ​ ទៅប្រេីប្រាស់ ជាពិសេស ផ្ដល់ជូនមន្ត្រីកងកម្លាំង ដែលការពារ​ និងពិរុទ្ធជននៅតាមអគារនីមួយៗ ផងដែរ ។

គូររំលឹកផងដែរថា​ អគារព​ន្ធធនាគារថ្មីនេះ​ ត្រូវបានកសាងឡេីង តាំងពីឆ្នាំ២០១៩ មកម្ល៉េះ​ ។ បច្ចុប្ប្នន្ន សំណង់អគារទាំងមូល កំពុងបន្តការកសាង នឹងសម្រេចការងារបាន ប្រមាណជា ៩០% ហេីយ ៕


អត្ថបទ ៖ អាន ដែត