ឯកឧត្តម អភិបាលខេត្ត ចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសឈ្មោះ ម៉ី ស៊ីថាន់ បានមកស្នាក់នៅ និងព័ទ្ធខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ និងបានសម្រេចបិទជាបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋ ឯក គឹមធួក


: 2021-03-10 20:27:08

បន្ទាប់ពីការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅក្នុងសិប្បកម្មឡដ្ឋ មួយកន្លែងនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ឯកឧត្តម អភិបាលខេត្ត ចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងព័ទ្ធខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានសម្រេចបិទជាបណ្តោះអាសន្នសិប្បកម្មឡឥដ្ឋ ឯក គឹមធួក និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសនេះ មកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ចំពោះ អ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។


អត្ថបទ ៖ អាន ដែត