ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះពិនិត្យនិង ដោះស្រាយដល់ទីតាំងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ នៅស្រុកស្រីសន្ធរ


: 2021-03-11 20:54:27

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដល់ទីតាំងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ នៅភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ។

ក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងដោយមានការចូលរួមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងគូរភាគីទាំងសង្ខាង ទំនាស់ដ៏រ៉ាំរ៉ៃនេះត្រូវបានដោះស្រាយបញ្ចប់ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ ដោយទឹកចិត្តផ្សារភ្ជាប់ និងមនោសញ្ចេតនាជាមួយប្រជាជន ក្នុងការដោះស្រាយនោះដែរឯកឧត្តមអភិបាលខេត្ត បានជួយឧបត្ថម្ភថវិកា ៥លានរៀល សម្រាប់ការវាយរបងថ្ម និងរុះរើផ្ទះតៀម ចេញពីផ្លូវសាធារណៈដែលភាគី បានបិទអស់រយៈពេលជាង១៦ឆ្នាំមកហើយ។ ការដោះស្រាយនេះ ភាគីទាំងពីរ បានព្រមព្រៀងទទួលយកដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត រួមទាំងក្រុមការងារទាំងអស់ក្នុងការចុះមកជួយដោះស្រាយជូនពួកគាត់៕


អត្ថបទ ៖ អាន ដែត