អនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត


: 2021-03-13 18:11:43

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ក្នុងនោះផងដែរ នៅក្នុងមាត្រា ១៩ នៃជំពូកទី ៦ ទោសបញ្ញត្តិ បានឱ្យដឹងថា ៖

« ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គល ដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស ដូចមានចែងក្នុងមាត្រា ៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា ៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជា ពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល »៕


អត្ថបទ ៖ អាន ដែត