លោកជំទាវ ប៉ាង ដានី ដឹកនាំប្រតិភូ សួរសុខទុក្ខ និងនាំយកអំណោយរួមគ្នា របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាខាសមាគមន៍នារី ដើម្បី សន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម ចែកជូនស្ត្រីផ្ទុកមេរោគអេដស៍ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម


: 2020-06-19 22:50:23

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានប្រតិបត្តិសាខា បានដឹកនាំប្រតិភូសាខា សមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍន៍សាខាខេត្តកំពង់ចាម រួមដំណើរ ជាមួយលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ សួរសុខទុក្ខ និងនាំអំណោយរួមគ្នា របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាគមន៍នារី ដើម្បី សន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម ចែកជូនស្ត្រីផ្ទុកមេរោគអេដស៍ម្នាក់ ឈ្មោះ ឈ្មោះ ម៉ៃ ភន ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិនឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាសសមាគមន៍នារីកម្ពុជា ដើម្បី អភិវឌ្ឍន៍សាខាខេត្ត ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ក្រុមគ្រួសារស្ត្រី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ជាមួយគ្នានោះដែរ លោកជំទាវ បានលើកទឹកចិត្តទៅដល់អ្នកជម្ងឺផ្ទាល់ សូមកុំអស់ឲ្យសង្ឃឹម ត្រូវពិសារថ្នាំ ឲ្យបានទៀងទាត់ ទៅតាមវេជ្ជបញ្ជា របស់គ្រូពេទ្យ ហើយខិតខំបរិភោគ អាហារឲ្យបានច្រើន ដើម្បី សុខភាពមាំមួន ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់បានវិលត្រឡប់ទៅផ្ទះវិញ ។

នាឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បាននាំយកអំណោយ រួមគ្នា ក្នុងនោះ ៖ ១.អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម មាន ៖ អង្ករ ២៥គ.ក្រ ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ និងថវិកា ៤០ម៉ឺនរៀល ។ ២.អំណោយ របស់សាខាសមាគមន៍នារី ដើម្បី សន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម ទឹកដោះគោឆៅ ១ឡូ ទឹកត្រចៀកកាំ ១យួរ សាប៊ូ ៣ដុំ ត្រីខ និងថវិកា ចំនួន ៥០ម៉ឺនរៀល

ស្ថិតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានដឹកនាំប្រតិភូ អញ្ជើញសួរសុខទុក្ខ លោកជំទាវ ភរិយា ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបានឧបត្ថម្ភថវិកា ចំនួន ៥០ម៉ឺនរៀល ទៅដល់ក្រុមគ្រួសារ ផងដែរ ៕ ជិន សារ៉ាត់


អត្ថបទ ៖ អ៊ឹង ទី