ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមថ្វាយវន្ទន៍កិច្ច ព្រះរាជវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជគណៈមហានិកាយ


: 2020-06-19 22:55:15

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកចំការលើ និងក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមថ្វាយវន្ទន៍កិច្ច ព្រះរាជវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បាននិមន្តសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយរបស់ព្រះអង្គ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក  និងមានជីវភាពខ្វះខាត  ក្នុងកំឡុងពេលការឆ្លងរីករាលដាលជម្ងឺកូវីដ១៩  ចំនួន១៣២គ្រួសារ នៅឃុំចំការអណ្តូង ស្រុកចំការលើ។

ព្រះរាជអំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារ ទទួលបាន៖  អង្ករ២៥គីឡូក្រាម ,  មី០១កេស , ត្រីខ០១យួរ  និងថវិកាចំនួន៣០.០០០រៀល  ។ សម្តេចព្រះសង្ឃរាជ បានប្រគេនទានព្រះវស្សា  ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៣ ក្នុងឃុំចំការលេីអណ្តូង  ស្រុកចំការលើ  ខេត្តកំពង់ចាម ៕


អត្ថបទ ៖ អ៊ឹង ទី